អំពីយើង

ប្រវត្តិសង្ខេប

ក្រុមហ៊ុន បាត់ដំបង អេស៊ា អ៊ីមផិច អហ្គ្រីខលឈ័រ ខូអបភើរេសិន អិលធីឌី បានចុះបញ្ជីពាណិជ្ជកម្មលេខ ៤៦៣៧ ពណ.ចបព ក្រោមអត្តលេខ Co. ១៨០៧KH/២០១៥ ចុះថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៥។ ដោយមានស្ថាបនិក ៣ នាក់ ក្នុងគោលបំណងដើម្បីនាំជីធម្មជាតិពីប្រទេសថៃមកលក់នៅក្នុងស្រុក ប៉ុន្តែសកម្មភាពនេះមិនដំណើរការ។ ក្នុងឆ្នាំ ២០១៧ យើងបានសម្រេចចិត្តដើរក្នុងវិស័យកសិកម្មដោយចាប់យកឱកាសផលិតជីសរីរាង្គធម្មជាតិ ដោយមានដៃគូរចូលរួមបង្កើត សិប្បកម្មផលិតជីនេះឡើងដោយមានការទទួលស្គាល់ពី  ក្រសួង ឧស្សហកម្មនិងសិប្បកម្ម លេខ ៥៦៦ ឧស សតម ប្រក ១១ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧។

អំពីយើង

សមិទ្ធផលគិតជាតួលេខ

4800 +
គ្រួសារប្រើប្រាស់
+
ដៃគូសហការណ៏
5/5
តាំងពីប្រើជីសរីរាង្គនេះមក ស្រូវរបស់ខ្ញុំមានសុខភាពល្អ ដើមស្រូវរឹងមាំនិងផ្លែស្រូវពេញគ្រាប់ល្អ ហើយមិនមានជំងឺនានាលើស្រូវទៀតនោះទេ។ លើសពីនេះទៅទៀត ស្រែរបស់ខ្ញុំមិនមានស្មៅដុះច្រើនដូចមុនឡើយ។ ខ្ញុំពិតជាពេញចិត្តជីសរីរាង្គនេះណាស់!
Customer One
មាស វង្ស

ផលិតផលមានការទទួលស្គាល់គុណភាព

ផលិតផលរបស់យើងមានការទទួលស្គាល់គុណភាពដោយអង្គរការរបស់ខេត្តបាត់ដំបង

គុណប្រយោជន៏នៃផលិតផលសរីរាង្គរបស់យើង

បេសកម្ម

ផ្តល់ជូនសេវាកម្មផលិត លក់ដុំ លក់រាយ បច្ចេកទេស និងអភិវឌ្ឍ ផលិតផលជីទឹក ជីគ្រាប់និងថ្នាំសត្វល្អិតសរីរាង្គធម្មជាតិដ៏ល្អ ដែលនាំមកនូវគុណភាព គុណប្រយោជន៌ ភាពជឿជាក់ការបង្កើនចំណូល ជូនអតិថិជន អ្នកប្រើប្រាស់ អ្នកជំនួញ នឹងដៃគូសហការ ។

ចក្ខុវិស័យ

បាត់ដំបង អេស៊ា អ៊ីមផិច អេហ្រ្គីខលឈ័រ ខូអបភើរេសិន​ ​នឹងក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងការផលិតជីទឹក ជីគ្រាប់និងថ្នាំសត្វល្អិតសរីរាង្គធម្មជាតិក្នុងប្រទេសកម្ពុជា ដោយផ្តល់នូវជីសរីរាង្គធម្មជាតិដែលមានគុណភាព គុណប្រយោជន៏ដល់អតិថិជនឬអ្នកប្រើប្រាស់។

គុណតម្លៃ

- ចរឹតភាពនិងភាពស្មោះត្រង់
- ភាពជាដៃគូ
- ភាពស្របច្បាប់
- ទំនុកចិត្ត
- ការប្តេជ្ញាចិត្តខ្ពស់
- ការទទួលខុសត្រូវខ្ពស់
- គុណភាពនិងភាពរីកចម្រើន

Rice Leaf

Business Model Canvas

ដៃគូសំខាន់ៗ

សកម្មភាពសំខាន់ៗ

បញ្ជារទិញវត្ថុធាតុដើម ផលិតកម្ម ស្តុក ថែទាំ ទីផ្សារផ្សព្វផ្សាយ និង ផ្ដល់បច្ចេកទេស

ការកំណត់គុណតម្លៃ

អ្នកប្រើប្រាស់ផ្ទាល់

ធនធានសំខាន់ៗ

ដេប៉ូចែកចាយ សហគមន៏ សមាគម

ទំនាក់ទំនងអតិថិជន

រក្សាទំនាក់ទំនងអតិថិជនតាមរយៈ បណ្ដាញទំនាក់ទំនងសង្គម ទូរស័ព្ទ និងការចុះផ្ទាល់តាមចំការ កសិដ្ធាន ក្រុមហ៊ុន សហគមន៏ សមាគមដាំដុះកសិកម្ម

ចំណែកទីផ្សារអតិថិជន

បែងចែកនិងលក់បន្តដោយផ្ទាល់ ឬ ទៅតាមដេប៉ូ និង លក់រាយ លក់ដុំ ជូនអតិថិជនគោលដៅដូចជា ដេប៉ូសមាគមន៏ សហគមន៏កសិកម្ម ក្រុមហ៊ុនកសិកម្ម និងលក់រាយជូនអ្នកចំការលក្ខណៈគ្រួសារនិងកសិដ្ធានដាំដុះកសិកម្ម

បណ្ដាញចែកចាយ

តាមរយៈឡានដឹកទំនិញឬភ្នាក់ងារដឹកជញ្ជូនទៅតាមដេប៉ូឬបណ្ដាញទីផ្សារ

ប្រភពចំណូល

បានមកពីការលក់ជីនិងថ្នាំពុល

គ្រោងការចំណាយ

ទិញវត្ថុធាតុដើម ផលិតកម្ម ប្រតិបត្តិការក្នុងផលិតកម្ម សម្បកវេចខ្ចប់ ទីផ្សារ សម្ភារៈ បុគ្គលិក កម្មករ ពន្ធ សម្ភារៈថែទាំ ទឹកភ្លើង និងទំនាក់ទំនង

កន្ត្រកទិញផលិតផល